(ភ្នំពេញ)៖ និយ័តករ គណនេយ្យនិងសវនកម្ម (ន.គ.ស.) នៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «កាតព្វកិច្ចគណនេយ្យនិងសវនកម្ម និងបទប្បញ្ញត្តិពាក់ព័ន្ធ» សម្រាប់សហគ្រាស និងអង្គភាពមិនស្វែងរកប្រាក់ចំណេញតាមប្រព័ន្ធអនឡាញ (ZOOM) នៅថ្ងៃទី១៣ ខែតុលា។
សិក្ខាសាលានេះប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ លោក ប៊ូ ថារិន អគ្គនាយកនិយ័តករគណនេយ្យនិងសវនកម្ម និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីនៃនិយ័តករគណនេយ្យនិងសវនកម្ម ព្រមទាំងវត្តមានរបស់សិក្ខាកាមតំណាងសហគ្រាស និងអង្គភាពមិនស្វែងរកប្រាក់ចំណេញ ប្រមាណសរុបចំនួន ២៥០នាក់។
សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹងអំពីច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ នឹងគណនេយ្យ និងសវនកម្មនៅកម្ពុជា ដល់នាយកក្រុមហ៊ុន សហគ្រាស ប្រធានអង្គភាពមិនស្វែងរកប្រាក់ចំណេញ និងអ្នកដែលមានការទទួលខុសត្រូវលើកិច្ចការងារគណនេយ្យរបស់សហគ្រាសនិងអង្គភាពមិនស្វែងរកប្រាក់ចំណេញ៕
សូមអានសេចក្តីប្រកាសព័ត៌មាន ខាងក្រោម៖