(បាត់ដំបង)៖ នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ ប្រតិភូរដ្ឋបាលខេត្តបាត់ដំបងដឹកនាំដោយលោក សុខ លូ អភិបាលខេត្ត និងរដ្ឋបាលខេត្តប៉ៃលិន ដឹកនាំដោយលោកស្រី បាន ស្រីមុំ អភិបាលខេត្ត បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ តាមបណ្តាមន្ទីរសំខាន់ៗក្នុងខេត្ត និងអ្នកពាក់ព័ន្ធចុះពិនិត្យទីតាំងក្នុងភូមិសាស្ត្រព្រំប្រទល់រដ្ឋបាលរវាងខេត្តទាំង២។

អភិបាលខេត្ត និងមន្រ្តីជំនាញពាក់ព័ន្ធខេត្តទាំងពីរ បានពិភាក្សាគ្នាយ៉ាងលម្អិតដើម្បីធ្វើការផ្ទៀងផ្ទាត់ និងកែសម្រួលផែនទីភូមិសាស្ត្រក្នុងស្រុក និងខេត្តគោលដៅទាំង២នេះ ឱ្យបានច្បាស់លាស់ និងបានឆ្លើយ តបទៅតាមការណែនាំ និងបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីកំណត់ព្រំប្រទល់រដ្ឋបាលនៃខេត្តពាក់ព័ន្ធទាំងពីរនេះ ឲ្យបានត្រឹមត្រូវសម្រាប់បម្រើដល់ផលប្រយោជន៍ របស់ប្រជាពលរដ្ឋទាំង២ខេត្ត៕