(កណ្តាល)៖ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២នេះ ទ្រង់បានយាងចុះចូលរួមរំលែកទុក្ខក្រុមគ្រួសារនៃសពកុមារា-កុមារី ជាសិស្សានុសិស្សទាំង១១នាក់ ដែលបានបាត់បង់ជីវិត ដោយសារលិចទូកដចម្លង កាលពីយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ ស្ថិតនៅភូមិអំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល។
ស្ថិតនៅក្នុងឱកាសដ៏សែនក្រៀមក្រំនោះ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ទ្រង់បានសម្តែងនូវមនោសញ្ចេតនាសោកសង្រែង ក្នុងនាមគណបក្សហ៊្វុនស៊ិនប៉ិច និងព្រះអង្គផ្ទាល់ សូមចូលរួមរំលែកទុក្ខសោកដ៏ធ្ងន់ធ្ងរនេះ ជាមួយក្រុមគ្រួសារសពកុមារា កុមារីទាំងអស់។
ជាមួយនេះដែរ ព្រះអង្គម្ចាស់ សូមសម្តែងនូវសេចក្តីកោតសរសើរដល់កងកម្លាំងមានសមត្ថកិច្ច អាជ្ញាធពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ និងក្រុមគ្រួពេទ្យផងដែរ ដែលបានចេញធ្វើប្រតិបត្តិការស្រាវជ្រាវ ខិតខំរុករក និងជួយសង្គ្រោះដល់កុមារា កុមារីរងគ្រោះ។
អត្តសញ្ញាណកូនសិស្សនៅរស់៤នាក់ និងស្លាប់១១នាក់រួមមាន៖
A)៖ ឈ្មោះជនរងគ្រោះដែលរួចផុតពីសេចក្តីស្លាប់
*ទី១៖ ឈ្មោះ ហេង ហ៊ុយ ភេទប្រុស អាយុ១២ឆ្នាំ សិស្សថ្នាក់ទី៧ (រស់)
*ទី២៖ ឈ្មោះ សូត រក្សា ភេទប្រុស អាយុ១៤ឆ្នាំ សិស្សថ្នាក់ទី៧ (រស់)
*ទី៣៖ ឈ្មោះ វី ចាន់ប៊ូរ៉ា ភេទស្រី អាយុ១២ឆ្នាំ មុខរបរសិស្ស ថ្នាក់ទី៦ (រស់)
*ទី៤៖ ឈ្មោះ ហឿង កេសម៉ារីណា ភេទស្រី អាយុ១៤ឆ្នាំ សិស្សថ្នាក់ទី៨ (រស់)
B)៖ ឈ្មោះជនរងគ្រោះដែលស្លាប់
*ទី១៖ ឈ្មោះ ផាត ទីណា ភេទប្រុស អាយុ១២ឆ្នាំ សិស្សថ្នាក់ទី៦
*ទី២៖ ឈ្មោះ សុភ័ក្រ ភានុន ភេទប្រុស អាយុ១៣ឆ្នាំ សិស្សថ្នាក់ទី៨
*ទី៣៖ ឈ្មោះ ឧត្តម មុនី ភេទប្រុស អាយុ១៣ឆ្នាំ សិស្សថ្នាក់ទី៧
*ទី៤៖ ឈ្មោះ សុវត្ថិ សក្ខិណា ភេទស្រី អាយុ១២ឆ្នាំ សិស្សថ្នាក់ទី៦
*ទី៥៖ ឈ្មោះ ចាន់ សុខជីម ភេទប្រុស អាយុ១៤ឆ្នាំ សិស្សថ្នាក់ទី៦
*ទី៦៖ ឈ្មោះ ភារម្យ ដាវីន ភេទប្រុស អាយុ១២ឆ្នាំ សិស្សថ្នាក់ទី៦
*ទី៧៖ ឈ្មោះ សុន សុផាត ភេទប្រុស អាយុ១៣ឆ្នាំ សិស្សថ្នាក់ទី៨
*ទី៨៖ ឈ្មោះ ចិន្តា ជូលី ភេទស្រី អាយុ១៤ឆ្នាំ សិស្សថ្នាក់ទី៨
*ទី៩៖ ឈ្មោះ ផាត សុខហេង ភេទប្រុស អាយុ១៦ឆ្នាំ សិស្សថ្នាក់ទី១១
*ទី១០៖ ឈ្មោះ រ៉ី ស្រីលីន ភេទស្រី អាយុ១២ឆ្នាំ សិស្សថ្នាក់ទី៦
*ទី១១៖ ឈ្មោះ មាស សុវណ្ណារ៉ា ភេទប្រុស អាយុ១៣ឆ្នាំ សិស្សថ្នាក់ទី៧ (រកឃើញចុងក្រោយ)។