(កំពង់ធំ)៖ រដ្ឋបាលខេត្តកំពង់ធំនាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២នេះ បានចេញសេចក្ដីជូនដំណឹងថា ដោយកម្ពស់ទឹកស្ទឹងសែនបានស្រុកចុះជាបន្តបន្ទាប់ ធ្វើឱ្យស្ថានភាពកម្ពស់ទឹកនៅទីតាំងប្រណាំងអាចរៀបចំពិធីប្រណាំងទូកបាន ដូច្នេះរដ្ឋបាលខេត្តសម្រេចរៀបចំពិធីប្រណាំងទូកថ្នាក់ខេត្តចាប់ពីថ្ងៃទី៤-៥ ខែវិច្ឆិកា ឆ្នាំ២០២២ខាងមុខ។
រដ្ឋបាលខេត្តកំពង់ធំ បានអំពាវនាវដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស សាធារណជន និងប្រជាពលរដ្ឋចូលរួមកម្សាន្តសប្បាយក្នុងពិធីប្រណាំងទូកថ្នាក់ខេត្តនេះឱ្យបានច្រើនកុះករ៕