(ភ្នំពេញ)៖ នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៦ម្សិលមិញ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៥លើក (យប់៣លើក) បណ្តាលឲ្យមនុស្សស្លាប់៦នាក់ រងរបួសធ្ងន់២នាក់ របួសស្រាលម្នាក់ នេះបើតាមការចុះផ្សាយរបស់គេហទំព័រ អគ្គស្នងការនគរបាលជាតិ។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍៥លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត សរុបចំនួន៩គ្រឿង រួមមានម៉ូតូចំនួន៤គ្រឿង, រថយន្តធុនតូច៤, រថយន្តធុនធំ១គ្រឿង មូលហេតុដែលបណ្តាលឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន៣លើក, មិនប្រកាន់ស្តាំ១លើក, ប្រជែង១លើក។ ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍៤នាក់ (យប់៣នាក់ ) ។
នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៦ លទ្ធផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឃើញថា យានយន្តដែលល្មើសសរុបទូទាំងប្រទេសមានចំនួន៣,៦៤០គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន១,៥៩២គ្រឿង និងពិន័យសរុប ២,០៤៨គ្រឿង៕