(កម្ពុជា)៖ គិតត្រឹមម៉ោង៨ ព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២នេះ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសសមាជិកអាស៊ានទាំងអស់ បានកើនឡើងដល់ជាង៣៤.៧លាននាក់ហើយ ក្នុងនោះអាស៊ានក៏មានអ្នកស្លាប់ដោយជំងឺនេះ សរុបជាង ៣៥,៩ម៉ឺននាក់ដែរ។
ទោះបីជាចំនួនអ្នកឆ្លងស្ថិតនៅកម្រិតតិចតួចជាងមុន ប៉ុន្តែបើប្រៀបធៀបទៅនឹងទិន្នន័យនៃការឆ្លងពីម្សិលមិញ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅតំបន់អាស៊ាន មានការកើនឡើងប្រមាណជាង ១មឺុននាក់។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក WORLDOMETER។
វៀតណាម នៅតែបន្តជាប្រទេសមានចំនួនអ្នកឆ្លង ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសឥណ្ឌូនេស៊ី និងប្រទេសម៉ាទ្បេស៊ី។
ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ ក្នុងប្រទេសអាស៊ានគិតត្រឹមព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២៖
* វៀតណាម ឆ្លងចំនួន ១១,៤៩៣,២៧១នាក់ (ស្លាប់ ៤៣,១៥៧នាក់)
* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៦,៤៥៨,១០១នាក់ (ស្លាប់ ១៥៨,៣២៧នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ៤,៨៦៧,១៩២នាក់ (ស្លាប់ ៣៦,៤១៧នាក់)
* ថៃ ឆ្លងចំនួន ៤,៦៨៧,២៨១នាក់ (ស្លាប់ ៣២,៨៨២នាក់)
* ហ្វីលីពីន ឆ្លងចំនួន ៣,៩៨៤,៨១៥នាក់ (ស្លាប់ ៦៣,៥៤៧នាក់)
* សិង្ហបុរី ឆ្លងចំនួន ២,០១៧,២៦១នាក់ (ស្លាប់ ១,៦៤៦នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៦២៨,៥៧៧នាក់ (ស្លាប់ ១៩,៤៧០នាក់)
* ព្រុយណេ ឆ្លងចំនួន ២៣១,៨៣៣នាក់ (ស្លាប់ ២២៥នាក់)
* ទ្បាវ ឆ្លងចំនួន ២១៦,១០១នាក់ (ស្លាប់ ៧៥៨នាក់)
* កម្ពុជា ឆ្លងចំនួន ១៣៧,៩៧០នាក់ (ស្លាប់ ៣,០៥៦នាក់)៕