(អ៉ីស្រាអ៊ែល)៖ បន្ទាប់ពីហេតុការណ៍បាញ់ប្រហារ នៅទីក្រុង Tel Aviv ដែលបានសម្លាប់ជនជាតិអ៉ីស្រាអ៊ែល៤នាក់ អ៉ីស្រាអ៊ែលបានបង្កើនការដាក់ពង្រាយយោធា នេះបើតាមសារព័ត៌មាន ស៊ិនហួ ចេញផ្សាយនៅយប់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៦នេះ។
សូមជំរាបថា ជនសង្ស័យពីរនាក់ ត្រូវបានចាប់ខ្លួន បន្ទាប់ពីបានបើការវាយប្រហារដោយកាំភ្លើង នៅក្នុងភោជនីយដ្ឋានមួយកន្លែងនៅកណ្ដាលទីក្រុង Tel Aviv ប្រទេសអ៉ីស្រាអែល បណ្ដាលឲ្យមនុស្ស ៤នាក់ស្លាប់ និងរបួសជាច្រើននាក់ទៀត។
ក្រុមអ្នកវាយប្រហារចំនួន២នាក់ ត្រូវបានចាប់ខ្លួន ក្នុងនោះម្នាក់ត្រូវបានបាញ់រងរបួសធ្ងន់ធ្ងរ បច្ចុប្បន្នកំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យ។ សូមជម្រាបដែរថា អ៉ីស្រាអ៊ែល បានកាន់កាប់តំបន់ West Bank, East Jerusalem និងតំបន់ Gaza Strip នៅក្នុងឆ្នាំ១៩៦៧ អំឡុងសង្គ្រាមមជ្ឈិមបូព៌ា ដោយតំបន់ទាំងនោះ ជាផ្ទះរបស់ប្រជាជនប៉ាឡេស្ទីន ជាង៥លាននាក់។
វិដេអូបង្ហាញពីការបាញ់ប្រហារស្តែងៗ