(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញសេចក្ដីសម្រេចលុបចោលក្រុមការងារចុះត្រួតពិនិត្យរឹតបន្ដឹងការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅក្នុងភូមិសាស្ដ្រខណ្ឌទាំង១៤។
ក្នុងសេចក្ដីសម្រេចដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២នេះ លោកឧត្តមសេនីយ៍ឯក ស ថេត បានអះអាងថា កម្លាំង និងគោលដៅចរាចរណ៍ ដែលបានបង្កើតដោយមិនមានលិខិតបទដ្ឋាន និងមិនស្ថិតក្រោមការគ្រប់គ្រងរបស់ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក។
ខាងក្រោមនេះ ជាសេចក្ដីសម្រេចរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ៖