(ភ្នំពេញ)៖ ប្រជាពលរដ្ឋជាច្រើនគ្រួសារ និងអាជ្ញាធរមូលដ្ឋាន បានស្នើសុំ ព្រះចៅអធិការវត្តជ្រោយអំពិល បើកផ្លូវជាសាធារណៈ ខណៈព្រះអង្គបានធ្វើរបងបិទមិនឲ្យពួកគាត់ឆ្លងកាត់នោះ។

តំណាងប្រជាពលរដ្ឋ និងអាជ្ញាធរផងដែរនោះ បានថ្លែងថា ប្រាប់អ្នកសារព័ត៌មាននារសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៦នេះថា ពួកគាត់សព្វថ្ងៃនេះមានការលំបាកក្នុងការធ្វើដំណើចេញ ចូលផ្ទះណាស់ ដោយសារតែព្រះចៅអធិការវត្តជ្រោយអំពិលធ្វើរបងដោយទុកច្រកតូច ធ្វើឲ្យពួកគាត់មានការពិការចេញចូល ដូច្នេះហើយប្រជាពលរដ្ឋទាំងនោះ សូមធ្វើការអំពាវនាវដល់ថ្នាក់លើ ដើម្បីស្នើ​សុំអន្តរាគមន៍​ដល់ព្រះអង្គដើម្បីបើកផ្លូវជាធម្មតាឡើងវិញ។

ស្រី្តឈ្មោះ សន សោភ័ណ្ឌ ដែលតំណាង ឲ្យប្រជាជន បានថ្លែងដោយស្នើសុំថា អ្នកស្រីពិតជាទទួលស្គាល់ថា ផ្លូវនេះជាផ្លូវឈ្មោះវត្តមែន តែអ្នកស្រីគ្រាន់តែស្នើ​សុំឲ្យព្រះចៅអធិការវត្ត​បើកឲ្យពួកគាត់ចេញ​ចូលស្រួលតែប៉ុណ្ណោះ ជាពិសេសនោះគឺផ្លូវទៅដីនិងផ្ទះរបស់អ្នកស្រីនៅជាប់នឹងមាត់ទន្លេ។

ជាមួយគ្នានោះដែរ ក្រុមប្រឹក្សាសង្កាត់ក្បាលកោះ បានឲ្យដឹងថា ផ្លូវនេះដែលព្រះចៅអធិការនិងគណៈកម្មការវត្តបិទនោះគឺពិតជាផ្លូវឈ្មោះវត្តមែន តែលោក គ្រាន់តែស្នើសុំឲ្យព្រះ​អង្គបើកឲ្យធំ​បន្តិចដើម្បី​ងាយស្រួលធ្វើដំណើចេញចូល។

លោកបន្តថា បញ្ហាបិទផ្លូវនេះគឺបានកើតឡើងយូរមកហើយ តែអ្វីគ្រប់យ៉ាងគឺដោះស្រាយមិនទាន់ចេញបើទោះបី ស្នើសុំដល់ខណ្ឌក៏ដោយនោះ។

លោកបន្តទៀតថា ទាំងខណ្ឌនិងសង្កាត់ក៏ដូចជាប្រជាពលរដ្ឋបានស្នើសុំព្រះអង្គជាច្រើនលើកច្រើនសារ ហើយតែព្រះអង្គមិនព្រមដោយព្រះអង្គមានសង្ឃដីការថាជាដីរបស់វត្តមិនអាចបើកបាន។

បើទោះបីជាមានការអះអាង និងមានការស្នើសុំពីអាជ្ញាធរនិងប្រជាពល រដ្ឋយ៉ាងក្តីព្រះចៅអធិការវត្តជ្រោយអំពិលដែលមាន ព្រះជន្មយុ៨៦ព្រះវស្សាហើយនោះបានមានសង្ឈដីការថា ការបិទនេះគឺមិន​ឲ្យឡានធំចេញចូល ដោយសារព្រះអង្គខ្លាចខូចផ្លូវខូចរបង់និងទ្វារខ្លោងវត្ត ព្រមទាំងប៉ះពាល់ដល់សុវត្ថិភាពក្មេងៗនៅទីនោះផងដែរខណៈព្រះអង្គថា ឡានធំៗទាំងនោះបើក​បរលឿននិងព្រហើន​ថែមទៀតនោះ៕