(ពោធិ៍សាត់)៖ កម្លាំងនគរបាលស្រុកបាកាន សហការជាមួយកម្លាំងប៉ុស្តិ៍ បានធ្វើការចុះបង្ក្រាប ក្រុមលេងល្បែងស៊ីសង បៀរ អាប៉ោង ក្នុងនោះឃាត់ខ្លួនបានមនុស្ស៤នាក់ និងដកហូត បានសម្ភារៈមួយចំនួន។
ប្រតិបត្តិការនេះ ធ្វើឡើងនៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិដំណាក់ត្រាច ឃុំរំលេច ស្រុកបាកាន ខេត្តពោធិ៍សាត់។
លោក នាង វុធ អធិការនគរបាលស្រុកបាកាន បានប្រាប់ភ្នាក់ងារ Fresh News ឱ្យដឹងថា ក្នុងប្រព្រឹត្តនេះកម្លាំងរបស់លោក បានធ្វើការឃាត់ខ្លួនបានមនុស្ស៤នាក់ ក្នុងនោះទី១-ឈ្មោះ ឆន ភន ហៅអាក្របី អាយុ៣៦ឆ្នាំ, ទី២ឈ្មោះ ជន ជៀន អាយុ១៧ឆ្នាំ, ទី៣ឈ្មោះ គឹម ឡេង អាយុ៨៤ឆ្នាំ ជាមានមេអាប៉ោង និងទី៤ឈ្មោះ សេង ញន អាយុ៥៦ឆ្នាំ។
លោកអធិការបានបន្តថា ក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចដកហូត បានវត្ថុតាងជាច្រើនរួមមាន មេអាប៉ោង៥គ្រាប់ ចានបាញ់អាប៉ោង១ ផ្តិលគម្រប១ កំរាលហាន់តោ១ កាបូបស្ពាយ១ និងស្បែកជើង ០៥គូ ។ ក្រោយឃាត់ខ្លួន កម្លាំងសមត្ថកិច្ចបានបញ្ជូន ទៅកាន់អធិការដ្ឋាន នគរបាលស្រុកបាកាន ដើម្បីចាត់ការតាមនីតិវិធី៕