(កំពង់ធំ)៖ កម្លាំងនគរបាលប៉ុស្ដិ៍សង្កាត់កំពង់ធំ ក្រុងស្ទឹងសែន សហការជាមួយប្រជាការពារ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ និងដកហូតបានថ្នាំញៀន២កញ្ចប់ នៅក្នុងបរិវេនពហុកីឡាស្ថាន​បាល់​ទាត់ខេត្តកំពង់ធំ។

ប្រតិបត្តិការនេះធ្វើឡើងនៅព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៦នេះ ក្នុងបរិវេនពហុកីឡាស្ថានបាល់ទាត់ខេត្តកំពង់ធំ ស្ថិតនៅភូមិរូង ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ។

​សមត្ថកិច្ចមូលដ្ឋានបានឱ្យ​ដឹងថា ជនសង្ស័យដែលឃាត់ខ្លូនបានឈ្មោះ អែល មេស៊ែ អាយុ១៧ឆ្នាំ មានទីលំនៅភូមិក្រចាប់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ និងដកហូតបានថ្នាំញៀន​ប្រភេទម៉ាទឹកកក២កញ្ចប់ កាំបិតចុងស្រួច១ ព្រមទាំងឧបករណ៍​ប្រើប្រាស់មួយចំនួន ក៏ប៉ុន្ដែអ្វីដែលធ្វើឱ្យសមត្ថកិច្ចសោកស្ដាយ​នោះគឺ ជនសង្ស័យ៥នាក់ទៀត​បានរត់គេចខ្លូនទាន់ ក្នុងមានទី១​ ឈ្មោះ ហុង ទី២ ឈ្មោះ ហេង ទី៣ ឈ្មោះ ដារ៉ូ ទី៤ ឈ្មោះ មុល និងទី៥ ឈ្មោះ ប៊ុនណា។

បច្ចប្បន្នជនសង្ស័យដែលបានឃាត់ខ្លួន ត្រូវបញ្ជូនខ្លួនទៅអធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយ ដើម្បីចាត់ការតាមនីតិវិធី៕