(ភ្នំពេញ)៖ លោក ឆាន់ ឬទ្ធីភក្តិ អាយុ៣៥ឆ្នាំ មានទីលំនៅបច្ចុប្បន្នផ្ទះលេខ២៥២ ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ បាត់លិខិតផ្ទេរសិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី និងផ្ទះសម្បែង ហើយមិនទទួលខុសត្រូវចំពោះអ្នកដែលរើសបាន ហើយយកទៅប្រើប្រាស់ខុសច្បាប់។

លោក ឆាន់ ឬទ្ធីភក្តិ បានឱ្យដឹងថា លោកបានបាត់ឯកសារកាន់កាប់ដីធ្លីលេខ ០៥៤/១៥ ប.ជ ចុះថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៥ ទំហំ ៨៥ម៉ែត្រក្រឡា ស្ថិតនៅភូមិខ្វិត សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ព្រំប្រទល់ដីខាងជើងទល់នឹង សុខ សប្បណា, ខាងត្បូងទល់នឹង ចំណីផ្លូវ, ខាងកើតទល់នឹងចំណីផ្លូវ, ខាងលិចទល់នឹង គឹម អូនកូលាប។ ឯកសារកាន់កាប់ដីធ្លីនេះ លោកបានបាត់បង់ការពីកំឡុងឆ្នាំ២០១៨ ដោយសាររើផ្ទះ។

ប្រសិនបើថ្ងៃក្រោយមានការពាក់ព័ន្ធ និងការយកទៅដាក់បញ្ចាំ ឬពាក់ព័ន្ឋនឹងការផ្ទេរសិទ្ធិ ធ្វើអំណោយទៅឲ្យបុគ្គលផ្សេង លោកសូមទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន៕