(បាត់ដំបង)៖ កម្លាំងនគរបាល ការិយាល័យប្រឆាំង គ្រឿងញៀនខេត្តបាត់ដំបង បានបញ្ជូនជន​សង្ស័យ២នាក់ និងថ្នាំញៀន​មួយចំនួន ទៅតុលាការនៅរសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៦នេះ។

លោក ស៊ាន សូណាល់ នាយការិយាល័យ ប្រឆាំងគ្រឿងញៀនខេត្ត បានឲ្យដឹងថា កាលពីយប់ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៦កន្លងទៅ ចំណុចភូមិបឹងសង្កែ ឃុំអំពិលប្រាំដើម ស្រុកបវេល កម្លាំងជំនាញ​បានធ្វើការឃាត់ខ្លួន ជនសង្ស័យ២នាក់ ទី១ឈ្មោះ អែម ភារម្យ អាយុ២៣ឆ្នាំ និងទី២ឈ្មោះ ហេង តុងហាន់ អាយុ២៥ឆ្នាំ ក្នុងនោះដែរសមត្ថកិច្ចបានដកហូតបាន ថ្នាំញៀនប្រភេទម៉ាទឹកកក៧កញ្ចប់ យ៉ាម៉ា៦៧គ្រាប់ ព្រមទាំងសម្ភារៈមួយចំនួនទៀត។

 បច្ចុប្បន្នជនសង្ស័យទាំង២ ត្រូវបានកសាងសំណុំរឿង ដើម្បីបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធី៕