(ព្រះសីហនុ)៖ រដ្ឋបាលខេត្តព្រះសីហនុ បានជូនដំណឹងដល់ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ ដែលមានអាយុចាប់ពី១៥ឆ្នាំឡើង ដែលមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មីអស់សុពលភាព និងប្រជាពលរដ្ឋ ដែលបានបាត់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សូមអញ្ជើញរួសរាន់មកបំពេញបែបបទស្នើសុំផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី។
តាមរយៈសេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២នេះ រដ្ឋបាលខេត្តបានបញ្ជាក់យ៉ាងដូច្នេះថា៖ «ដើម្បីកាត់បន្ថយការកកស្ទះ និងជួយសម្រួលដល់ប្រជាពលរដ្ឋ ក្នុងការបំពេញបែបបទស្នើសុំផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ សហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ និងស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានរៀបចំមន្ត្រីជំនាញ ប្រចាំការនៅអធិការដ្ឋាននគរបាលក្រុង ស្រុក ការិយាល័យច្រកចេញចូលតែមួយ នៃរដ្ឋបាលក្រុង ស្រុក និងការិយាល័យអគ្គសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ រៀងរាល់ម៉ោងធ្វើការ»។
រដ្ឋបាលខេត្ត បានឱ្យដឹងថា ក្នុងន័យនេះសូមប្រជាពលរដ្ឋទាំងពីរភេទដែលមានអាយុ១៥ឆ្នាំឡើង និងប្រជាពលរដ្ឋដែលមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មីអស់សុពលភាព និងប្រជាពលរដ្ឋដែលបានបាត់ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សូមអញ្ជើញរួសរាន់មកបំពេញបែបបទស្នើសុំផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មីតាមទីតាំងដូចខាងលើឱ្យបានគ្រប់ៗគ្នា នៅរៀងរាល់ម៉ោងធ្វើការ និងសូមភ្ជាប់មកជាមួយនូវឯកសារបញ្ជាក់អត្តសញ្ញាណដូចខាងក្រោម៖
*ទី១៖ សំបុត្រកំណើត ឬសៀវភៅស្នាក់នៅ (ក២) ឬសៀវភៅគ្រួសារ (ក៤)
*ទី២៖ ចំពោះប្រជាជពលរដ្ឋដែលកាន់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី អស់សុពលភាព សូមភ្ជាប់មកជាមួយ
នូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មីអស់សុពលភាពច្បាប់ដើម
សញ្ញាណប័ណ្ណសញ្ជាតិខ្មែរឡើងវិញឱ្យបានមុន ៣ខែ ឬ៩០ថ្ងៃចុងក្រោយ រួចបំពេញសំណុំបែបបទផ្តល់អត្ត
*ទី៣៖ ចំពោះប្រជាពលរដ្ឋដែលបានបាត់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សូមភ្ជាប់មកជាមួយនូវពាក្យបណ្ដឹងបាត់អត្តសញ្ញាណ
ប័ណ្ណសញ្ជាតិខ្មែរ ដែលមានបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ច។
សូមបញ្ជាក់ថា រាល់ការបំពេញបែបបទស្នើសុំអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ គឺពុំមានការបង់ប្រាក់នោះទេ៕