(បន្ទាយមានជ័យ)៖ អតីតមន្រ្តីបំរើការងារ ក្នុងអង្គភាពភូមិបាលក្រុងសិរីសោភ័ណម្នាក់ បានយកភ្លើងដុតផ្ទះខ្លួនឯងឆេះអស់ ទាំងមិនដឹងមូលហេតុ ខណៈរស់នៅលើផ្ទះម្នាក់តែម្នាក់ឯង ចំណែកប្រពន្ធកូនរត់ចោល ជាង៣ឆ្នាំមកហើយ។
ហេតុការណ៍នេះ កើតឡើង៨៖៣០នាទីព្រឹក ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៦ នៅភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹថា បុរសដុតផ្ទះខ្លួនឯងនេះ មានឈ្មោះ រិះ សាម៉ុន អាយុ៥០ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើនេះ ពីមូលហេតុអីបានយកភ្លើងដុតផ្ទះខ្លួនឯង ធ្វើទ្រព្យសម្បត្តិខូចខាត់ស្ទើរទាំងស្រុង។
បច្ចុប្បន្ននេះ សមត្ថកិច្ចចុះទៅឃាត់ខ្លួនបុរសដុតផ្ទះខ្លួនឯងនោះ បញ្ជូនទៅកាន់អធិការដ្ឋាននគរបាល ក្រុងដើម្បីយកមកសួរនាំនៅឡើយទេ៕