(កំពត)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហម បានចាត់ចែងឲ្យនាំយកអំណោយជាទឹកដោះគោឆៅ និងថវិកាចំនួន១លានរៀល ជូនម្តាយរបស់កុមារម្នាក់ ដែលកើតជំងឺមហារីកឆ្អឹង រស់នៅភូមិចំបីុ ស្រុកអង្គរជ័យ ខេត្តកំពត។
នៅរសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៦នេះ ស្នងការនគរបាលខេត្តកំពត លោកឧត្តមសេនីយ៍ត្រី ម៉ៅ ច័ន្ទមធុរិទ្ធ បាននាំយកអំណោយទាំងនេះទៅជូនម្តាយក្មេងប្រុសរងគ្រោះដល់ផ្ទះ ដើម្បីចូលរួមចំណែកការចូលរួមកាត់បន្ថយការលំបាកបានមួយកម្រិតទៀត។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា នៅថ្ងៃស្អែកលោកនឹងបញ្ជូនកុមារារងគ្រោះម្នាក់នេះ ទៅព្យាបាលនៅមន្ទើរពេទ្យសុនយ៉ាខៀល ដែលការជួយឧបត្ថម្ភទាំងស្រុងពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត៕