(ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៥,២០៧,៧៨២នាក់។ ក្នុងនោះរួមមាន៖
១៖ ចាប់ពីអាយុ១៨ឆ្នាំឡើង ១០,៣៧០,៧១៥នាក់
២៖ ចាប់ពីអាយុ១២ដល់១៨ឆ្នាំ ១,៨៤៧,៣១៣នាក់
៣៖ ចាប់ពីអាយុ០៦ដល់១២ឆ្នាំ ២,០៩០,៥០៤នាក់
៤៖ អាយុ៥ឆ្នាំ ៤២៤,៩៨៤នាក់
៥៖ អាយុ៣ឆ្នាំដល់៥ឆ្នាំ ៤៧៤,២៦៥នាក់
ដោយឡែកសម្រាប់អ្នកបានដូសទី៣ចំនួន ១០,២៤៧,៣៥២នាក់, ដូសទី៤ចំនួន ៤,៤៣៥,៣១៣នាក់ និងដូសទី៥ចំនួន ៩៧៨,៦២៦នាក់ ។
នេះបើយោងតាមរបាយការណ៍ផ្លូវការពីក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃនេះ៕