(ញូដេលី)៖ វីរនារីទាំងបីរូប ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រឥណ្ឌា នឹងត្រូវបង្ហាញមុខរួមគ្នាជាមួយ សមត្ថភាពនៃការបញ្ជាយន្តហោះចម្បាំង មិនចាញ់បុរសភេទនោះឡើយ។ នេះបើតាមការចេញផ្សាយ មុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នារសៀលថ្ងៃព្រហស្បតិ៍ ទី០៩ ខែមិថុនា ឆ្នាំ២០១៦។
ពិធីទទួលនារីពីឡុតយន្តហោះចម្បាំង ទាំងបីរូបខាងលើនេះ នឹងត្រូវធ្វើឡើងជាផ្លូវការនៅថ្ងៃទី១៨ ខែមិថុនា ក្រោមអធិបតីភាពរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិឥណ្ឌាលោក Manohar Parrikar។
គួរបញ្ជាក់ថា នារីទាំងបីនាក់មានឈ្មោះ Bhawana Kanth, Mohana Singh និង Avani Chaturvedi ជាពីឡុតស្ត្រី ៣នាក់ ក្នុងចំណោម ៦នាក់ ដែលត្រូវបានសម្រេចឲ្យចូលបម្រើការងារមុនគេ៕