(ភ្នំពេញ)៖ លោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ​ តំណាងលោកអភិបាលរាជធានី ឃួង ស្រេង នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២នេះ បានចុះពិនិត្យ​ទីតាំងគ្រោងសាងសង់ផ្លូវមួយខ្សែនៅសង្កាត់បាក់ខែង​ ខណ្ឌជ្រោយចង្វា និងបានជូនដំណឹងដល់ប្រជាពលរដ្ឋថាគម្រោងសាងសង់ផ្លូវនេះនឹងចាប់អនុវត្តនាពេលឆាប់ៗខាងមុខឆាប់ៗនេះ​ ប្រជាពលរដ្ឋពេលនៅពេលបានដឹងដំណឹងនេះហេីយ ​ពួកគាត់សប្បាយរីករាយពោរពេញដោយក្ដីសង្ឃឹម​ និងបានថ្លែងអំណរគុណចំពោះសម្ដេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី ដែលតែងតែយកចិត្តទុកដាក់ចំពោះពួកគាត់ជាប្រជាជនមូលដ្ឋាន ហើយក៏បានថ្លែងអំណរគុណដល់អាជ្ញាធររាជធានីភ្នំពេញផងដែរ។

នាឱកាសនោះក៏មានការអមដំណើរដោយលោក​ លីម​ សុភា​ អភិបាលខណ្ឌជ្រោយចង្វា ព្រមទាំងមន្ត្រី និងអាជ្ញាធរពាក់ព័ន្ធដទៃទៀត។

លោក ឃ្លាំង ហួត​ និងក្រុមការងារបានថ្លែងអំណរគុណចំពោះ​ប្រជាពលរដ្ឋសង្កាត់បាក់ខែង​ដែលបានចូលរួមបោះឆ្នោតក្រុមប្រឹក្សា​សង្កាត់​ នាថ្ងៃទី​៥​ ខែមិថុនា​ ឆ្នាំ២០២២​ កន្លងមក​ ជាលទ្ធផល​គណបក្សប្រជាជនកម្ពុជា​ឈ្នះភ្លូកទឹកភ្លូកដី​ ដែលវាជាភស្តុតាងបង្ហាញឱ្យឃេីញថា​ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល​ គណបក្សប្រជាជនកម្ពុជាពិតជាបានបម្រេីប្រជាពលរដ្ឋពិតប្រាកដមែន។

លោក ឃ្លាំង ហួត​ និងក្រុមការងារក៏បានថ្លែងអំណរគុណចំពោះសម្ដេចតេជោ​ ហ៊ុន​ សែន​ ដែលតែងតែធ្វេីជាគំរូ​ដល់មន្រ្តីរាជការគ្រប់ជាន់ថ្នាក់​ក្នុងការបម្រេីជាតិ​ និងប្រជាជន៕