(ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៥,២០៧,៥៤៦នាក់។ ក្នុងនោះរួមមាន៖

១៖ ចាប់ពីអាយុ១៨ឆ្នាំឡើង ១០,៣៧០,៦៣៤នាក់
២៖ ចាប់ពីអាយុ១២ដល់១៨ឆ្នាំ ១,៨៤៧,៣០៧នាក់
៣៖ ចាប់ពីអាយុ០៦ដល់១២ឆ្នាំ ២,០៩០,៤៧៥នាក់
៤៖ អាយុ៥ឆ្នាំ ៤២៤,៩៧០នាក់
៥៖ អាយុ៣ឆ្នាំដល់៥ឆ្នាំ ៤៧៤,១៥៩នាក់

ដោយឡែកសម្រាប់អ្នកបានដូសទី៣ចំនួន ១០,២៤៥,៦២៤នាក់, ដូសទី៤ចំនួន ៤,៤៣២,៨១៣នាក់ និងដូសទី៥ចំនួន ៩៧៥,៨៩១នាក់។

នេះបើយោងតាមរបាយការណ៍ផ្លូវការពីក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃនេះ៕