(ភ្នំពេញ)៖ ក្រុមហ៊ុន ឃាង ហួត អ៉ិនធើណេសិនណល នាថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២នេះ បានបកស្រាយបំភ្លឺជូនសាធារណជនឱ្យបានជ្រាបថា រឿងដែលម្ចាស់ផេកហ្វេសបុកឈ្មោះ Em Mara បង្ហោះរូបភាពនិងសរសេរថា «ពុលខារ៉ាបាវ» នោះ គឺមិនមែនជាការពិតឡើយ ដោយរូបភាពនេះគឺតាំងពីឆ្នាំ២០១៩មកម្ល៉េះ ហើយមិនមែនជារឿងពិតនោះដែរ។
ក្រុមហ៊ុន ឃាង ហួត អ៉ិនធើណេសិនណល បានតម្រូវឱ្យម្ចាស់ផេកឈ្មោះ Em Mara លុបរូបភាពចេញឱ្យបានឆាប់បំផុត បើពុំដូច្នោះទេក្រុមហ៊ុននឹងចាត់វិធានការតាមផ្លូវច្បាប់លើផេកឈ្មោះ Em Mara នេះ។
ក្រុមហ៊ុនក៏បានបញ្ជាក់ថា រាល់ការបង្ហោះរូបផ្សេងៗដែលប៉ះពាល់ដល់ផលិតផលរបស់ក្រុមហ៊ុន ឃាង ហួត អ៉ិនធើណេសិនណលទាំងអស់ ក្រុមហ៊ុននឹងចាត់វិធានការតាមផ្លូវច្បាប់ហើយឆាប់រហ័សបំផុត។
គួរជម្រាបថា ក្រុមហ៊ុន ឃាង ហួត អ៉ិនធើណេសិនណល ជាក្រុមហ៊ុនដែលនាំចូលនិងចែកចាយផ្តាច់មុខភេសជ្ជៈប៉ូវកម្លាំងខារ៉ាបាវក្នុងប្រទេសកម្ពុជា៕