(ភ្នំពេញ)៖ នាថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ លោកឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលសមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជា បានចូលរួមរំលែកទុក្ខជាមួយគ្រួសារសព និងបានចូលបុណ្យដល់ក្រុមគ្រួសារដែលបានស្លាប់ក្នុងឧបទ្ទវហេតុលិចទូកនៅចម្លងពីភូមិអំពិលទឹកទៅភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ដោយក្នុង១គ្រួសារចំនួន១លានរៀល។

សូមជម្រាបថា ករណីលិចទូកចម្លងដឹកកូនសិស្សបញ្ជីឈ្មោះអ្នកស្លាប់មានចំនួន១១នាក់ រួមមាន៖

១៖ ឈ្មោះ ផាត ទីណា ភេទប្រុស អាយុ១៤ឆ្នាំ
២៖ ឈ្មោះ ភ័ក្រ ភានុន ភេទប្រុស អាយុ១៤ឆ្នាំ
៣៖ ឈ្មោះ ឧត្តម មុនី ភេទប្រុស អាយុ១៣ឆ្នាំ
៤៖ ឈ្មោះ សុវត្ថិ សក្ខិណា ភេទស្រី អាយុ១៣ឆ្នាំ
៥៖ ឈ្មោះ ចាន់ សុខជីម ភេទប្រុស អាយុ១៤ឆ្នាំ
៦៖ ឈ្មោះ ភារម្យ ដាវីន ភេទប្រុស អាយុ១៣ឆ្នាំ
៧៖ ឈ្មោះ សុន សុផាត ភេទប្រុស អាយុ១៤ឆ្នាំ
៨៖ ឈ្មោះ បិនដា ជូលី ភេទស្រី អាយុ១៣ឆ្នាំ
៩៖ ឈ្មោះ ផាត សុខហេង ភេទប្រុស អាយុ១៤ឆ្នាំ
១០៖ ឈ្មោះ រី សុលីន ភេទស្រី អាយុ១២ឆ្នាំ
១១៖ ឈ្មោះ មាស សុវណ្ណារ៉ា ភេទប្រុស អាយុ១៤ឆ្នាំ៕