(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង ប្រធានគណៈកម្មាធិការគណបក្សខុទ្ទកាល័យសម្ដេចតេជោ ហ៊ុន សែន បានចាត់ឱ្យតំណាងនាំយកអំណោយដ៏ថ្លៃថ្លាជាថវិកា និងគ្រឿងឧបភោគបរិភោគ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ទៅប្រគល់ជូនក្រុមគ្រួសារសព សិស្សសាលាទាំង១១រូប ដែលបានទទួលមរណភាពដោយឧបទ្ទវហេតុលិចទូកដរ ស្ថិតនៅភូមិអំពិលទឹក និងភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល។
ក្នុងគ្រួសារសពនីមួយៗទទួលបានថវិកា ១,០០០,០០០រៀល, អង្ករ ១០០គីឡូក្រាម, ប៊ីចេង ២គីឡូក្រាម, ទឹកត្រី ២យួរ, ទឹកស៊ីអ៉ីវ ២យួរ, ត្រីខ ១កេស, ទឹកបរិសុទ្ធ ១០កេស, ទឹកក្រូច ១០កេស និងមី ១០កេស សម្រាប់ក្រុមគ្រួសារសពរៀបចំចាត់ចែងក្នុងពិធីបុណ្យសពទៅតាមប្រពៃណី។
ក្រុមគ្រួសារសពទាំង១១រូប សូមគោរពថ្លែងអំណរគុណ និងសូមជូនពរដល់នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង និងលោកស្រី និងក្រុមគ្រួសារ ពិសេសនោះ គឺសូមលើម្រាមដៃដបគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត និងសូមជូនពរ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បុត្រាបុត្រី និងចៅប្រុស ចៅស្រីជាទីស្រឡាញ់ សូមមានសុខភាពល្អបរិបូរណ៌ កម្លាំងមាំមួន ជន្មាយុយឺនយូ បន្តដឹកនាំប្រទេសកម្ពុជាឆ្ពោះទៅរកការអភិវឌ្ឍរីកចម្រើនជឿនលឿនលើគ្រប់វិស័យ។
សូមជូនពរសម្តេច តេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បុត្រាបុត្រី និងចៅប្រុស ចៅស្រីជាទីស្រឡាញ់ សមប្រកបជួបនូវពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូមជម្រាបថា ករណីលិចទូកចម្លងដឹកកូនសិស្សបញ្ជីឈ្មោះ អ្នកស្លាប់មានចំនួន១១នាក់រួមមាន៖
១៖ ឈ្មោះ ផាត ទីណា ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្ស
២៖ ឈ្មោះ ភ័ក្រ ភានុន ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្ស
៣៖ ឈ្មោះ ឧត្តម មុនី ភេទប្រុស អាយុ១៣ឆ្នាំ មុខរបរសិស្ស
៤៖ ឈ្មោះ សុវត្ថិ សក្ខិណា ភេទស្រី អាយុ១៣ឆ្នាំ មុខរបរសិស្ស
៥៖ ឈ្មោះ ចាន់ សុខជីម ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្ស
៦៖ ឈ្មោះ ភារម្យ ដាវីន ភេទប្រុស អាយុ១៣ឆ្នាំ មុខរបរសិស្ស
៧៖ ឈ្មោះ សុន សុផាត ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្ស
៨៖ ឈ្មោះ បិនដា ជូលី ភេទស្រី អាយុ១៣ឆ្នាំ មុខរបរសិស្ស
៩៖ ឈ្មោះ ផាត សុខហេង ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្ស
១០៖ ឈ្មោះ រី សុលីន ភេទស្រី អាយុ១២ឆ្នាំ មុខរបរសិស្ស
១១៖ ឈ្មោះ មាស សុវណ្ណារ៉ា ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្ស៕