(ភ្នំពេញ)៖ ហេតុការណ៍លិចទូកដ៏រន្ធត់មួយ ស្ថិតនៅភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល នាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ បានធ្វើឱ្យប្រជាជនកម្ពុជា មានការតក់ស្លុតជាខ្លាំង ជាពិសេសសាច់ញាតិរបស់ប្អូនៗ ក្មួយៗ ជាសិស្សានុសិស្ស ដែលបានទទួលមរណភាពក្នុងឧបទ្ទវហេតុលិចទូក ក្នុងខណៈពេលដែលពួកគាត់ត្រលប់មកពីសាលារៀនវិញ។

ក្នុងនោះគណៈគ្រប់គ្រង និងបុគ្គលិកគ្រប់ជាន់ថ្នាក់ទាំងអស់ របស់បុរី មេគង្គ លែន ក៏បានសំដែងនូវការសោកស្តាយ និងរំលែកទុក្ខដ៏សែនក្រៀមក្រំបំផុត ចំពោះក្រុមគ្រួសារ ប្អូនៗ ក្មួយៗ ជាសិស្សានុសិស្ស ដែលបានទទួលមរណភាព និងបានពាំនាំនូវថវិកាចូលរួមបុណ្យសពចំនួន ១លានរៀល ក្នុងមួយគ្រួសារ ដល់គ្រួសារក្មេងរងគ្រោះទាំង១១នាក់ ដែលស្លាប់ក្នុងហេតុការណ៍ដ៏រន្ធត់មួយនេះ។

ករណីលិចទូកចម្លងដឹកកូនសិស្សនេះមានជនរងគ្រោះរួចផុតពីសេចក្តីស្លាប់៤នាក់, អ្នកស្លាប់១០នាក់ និងកំពុងបាត់ខ្លួន១នាក់ទៀត រួមមាន៖

A) ឈ្មោះជនរងគ្រោះដែលរួចផុតពីសេចក្តីស្លាប់៖

១៖ ឈ្មោះ ថេត គន្ធី ភេទប្រុស អាយុ១៥ឆ្នាំ កម្មករបើកទូកដរទទឹង (រស់)
២៖ ឈ្មោះ វណ្ណី រដ្ឋា ភេទប្រុស អាយុ២៣ឆ្នាំ កម្មករបើកទូកដរទទឹង (រស់)
៣៖ ឈ្មោះ វី ចាន់ប៊ូរ៉ា ភេទស្រី អាយុ១២ឆ្នាំ មុខរបរសិស្ស (រស់)
៤៖ ឈ្មោះ រឿន សា ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្ស (រស់)

B) ឈ្មោះអ្នកស្លាប់ដោយសារលិចទូក និងកំពុងបាត់ខ្លួន៖

១៖ ឈ្មោះ ផាត ទីណា ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្ស
២៖ ឈ្មោះ ភ័ក្រ ភានុន ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្ស
៣៖ ឈ្មោះ ឧត្តម មុនី ភេទប្រុស អាយុ១៣ឆ្នាំ មុខរបរសិស្ស
៤៖ ឈ្មោះ សុវត្ថិ សក្ខិណា ភេទស្រី អាយុ១៣ឆ្នាំ មុខរបរសិស្ស
៥៖ ឈ្មោះ ចាន់ សុខជីម ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្ស
៦៖ ឈ្មោះ ភារម្យ ដាវីន ភេទប្រុស អាយុ១៣ឆ្នាំ មុខរបរសិស្ស
៧៖ ឈ្មោះ សុន សុផាត ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្ស
៨៖ ឈ្មោះ បិនដា ជូលី ភេទស្រី អាយុ១៣ឆ្នាំ មុខរបរសិស្ស
៩៖ ឈ្មោះ ផាត សុខហេង ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្ស
១០៖ ឈ្មោះ រី សុលីន ភេទស្រី អាយុ១២ឆ្នាំ មុខរបរសិស្ស
១១៖ ឈ្មោះ មាស សុវណ្ណារ៉ា ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្ស៕