(ភ្នំពេញ)៖ បុគ្គលិកកំពុងបម្រើការ នៅក្រុមហ៊ុន ណាហ្គាវើលដ៍ លីមីធីត (NAGAWORLD LIMITED) បានចេញលិខិតបដិសេធ និងប្រកាសប្រឆាំងដាច់ខាតដោយមានខ្លឹមសារ ៦ចំណុច ចំពោះសកម្មភាពរបស់បាតុករមួយក្រុមតូច ដែលធ្វើសកម្មភាពនៅខាងក្រៅ។ នេះបើតាមលិខិតបដិសេធ ដែលបណ្តាញ Fresh News ទទួលបាននៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២។

បុគ្គលិកកំពុងបម្រើការ នៅក្រុមហ៊ុន ណាហ្គាវើលដ៍ លីមីធីត (NAGAWORLD LIMITED) ប្រមាណ២០០០នាក់ បាននាំគ្នាផ្តិតមេដៃ ចេញលិខិតបដិសេធ និងប្រកាសប្រឆាំងដាច់ខាតចំពោះសកម្មភាពរបស់បាតុករមួយក្រុមតូច ប្រមាណ៥០នាក់ ដោយមានខ្លឹមសារ ៦ចំណុចខាងក្រោមនេះ៖