(ភ្នំពេញ)៖ កងកម្លាំងបញ្ជាការដ្ឋានទ័ពពិសេស កងទ័ពជើងគោក បំពាក់ដោយសម្ភារមុជទឹក ដឹកនាំដោយឧត្តមសេនីយ៍ត្រី ស៊ុំ សំណាង មេបញ្ជាការរង នាយសេនាធិការ បញ្ជាការដ្ឋានទ័ពពិសេស កងទ័ពជើងគោក បានចូលរួមចុះជួយស្វែងរកសពសិស្សសាលា ករណីលិចទូកដរនៅស្រុកលើកដែក នាយប់ថ្ងៃព្រហស្បតិ៍ត្រូវទី១៣ ខែតុលាឆ្នាំ២០២២ វេលាម៉ោង២២៖៣០នាទី ស្ថិតនៅចំណុចទូកដរទទឹងស្ថិតនៅ ភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល។

ករណីខាងលើនេះបណ្ដាលឱ្យលិចទូកដរ បណ្តាលឲ្យស្លាប់១១នាក់ និងនៅរស់ម្នាក់។ ដោយទទួលបានបទបញ្ជាពីឧត្តមមេបញ្ជាការ បញ្ជាការដ្ឋានទ័ពពិសេស និងដោយមានសំណូមពរពីអាជ្ញាធរមូលដ្ឋាន កម្លាំងបញ្ជាការដ្ឋានទ័ពពិសេសចំនួន ២២នាក់ បានសហការជាមួយកម្លាំង CMAC និងអជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ បានចុះបេសកកម្មប្រតិបត្តិការរុករកនិងសង្គ្រោះជនរងគ្រោះ នៅការដ្ឋានទី៥ នៅភូមិកោះពាមរាំង ឃុំកោះចេក ស្រុកពាមជរ ខេត្តព្រៃវែង។

ជាលទ្ធផល កម្លាំងនៃបញ្ជាការដ្ឋានកងទ័ពពិសេសបានរុករកឃើញជនរងគ្រោះចំនួន ១៤នាក់ នៅរស់រៀនមានជីវិតចំនួន៤នាក់ ស្លាប់បាត់បង់ជីវិតចំនួន១០នាក់ នៅបាត់ខ្លួនចំនួន០១នាក់។ កម្លាំងទាំងអស់កំពង់បន្តរុករក ស្វែងងរក និងជួយសង្គ្រោះបន្តទៀត៕