(ព្រះវិហារ)៖ នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ អាជ្ញាធរជាតិព្រះវិហារ នឹងរៀបចំពិធីរាប់បាតព្រះសង្ឃចំនួន១០០អង្គ នៅលើភ្នំប្រាសាទព្រះវិហារ ដើម្បីឧទ្ទិសព្រះរាជកុសលថ្វាយ ព្រះវិញ្ញាណក្ខន្ធព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិ ព្រះបរមរតនកោដ្ឋ។
យោងសេចក្តីជូនដំណឹងរបស់អាជ្ញាធរជាតិព្រះវិហារ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ បានបញ្ជាក់ថា នៅក្នុងឱកាសព្រះរាជពិធីគោរពព្រះវិញ្ញាណក្ខន្ធគម្រប់ខួប១០ឆ្នាំ នៃការយាងសោយទីវង្គត និងគម្រប់ខួបព្រះជន្មាយុ១០០ឆ្នាំ របស់ព្រះកុរណា ព្រះបាទ សម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យបូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ អាជ្ញាធរជាតិព្រះវិហារ នឹងរៀបចំពិធីរាប់បាតព្រះសង្ឃចំនួន១០០អង្គ នៅលើភ្នំប្រាសាទព្រះវិហារ។
អាស្រ័យហេតុនេះសូមពុទ្ធបរិស័ទ ឧបាសក ឧបាសិកា និងប្រជាពលរដ្ឋ ជិត ឆ្ងាយ អញ្ជើញចូលរួមឱ្យបានច្រើនកុះករ និងសូមអនុមោទនាទទួលបុណ្យកុសលតាមកម្លាំងសទ្ធាជ្រះថ្លារៀងៗខ្លួន៕
ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់អាជ្ញាធរជាតិព្រះវិហារ៖