
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
ក្រសួងធនធានទឹក៖ បើទោះបីភ្លៀងចាប់ផ្តើមធ្លាក់ល្អបង្គួរ ប៉ុន្តែទឹកទន្លេមេគង្គ មិនទាន់មានសន្ទុះហក់ឡើងខ្លាំងនៅឡើយទេ
09-06-2016 11:50
(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី០៩ ខែមិថុនានេះ បានជូនដំណឹងមួយ ស្តីពីស្ថានភាពទឹកទន្លេមេគង្គ ដោយបញ្ជាក់ថា បើទោះបីភ្លៀងបានចាប់ផ្តើម ធ្លាក់ល្អជាបង្គួរយ៉ាងណាក្តី ប៉ុន្តែនៅភាគខាងលើ ក្នុងអាងទន្លេមេគង្គ មិនទាន់មានភ្លៀងច្រើន ដែលមិនអាចធ្វើឲ្យ ទឹកទន្លេមានសន្ទុះខ្លាំងហក់ឡើងនៅឡើយនោះទេ។
ជាមួយគ្នានេះ ក្រសួងធនធានទឹកសង្ឃឹមថា នៅពេលដ៏ខ្លីខាងមុខនេះ ទឹកនឹងឡើង ហើយក្រសួងនឹងធ្វើការជូនដំណឹង ដល់សាធារណជនជាប្រចាំផងដែរ៕