(រតនគិរី)៖ អាវរងាជាអំណោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ត្រូវបានយកទៅចែកជូនកម្លាំងអាវុធហត្ថខេត្តរតនគិរី នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ នៅទីបញ្ជាការអាវុធហត្ថខេត្តរតនគិរី ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការអាវុធហត្ថខេត្ត។
លោកឧត្តមសេនីយ៍ត្រី ថាវ យ៉េន បានបញ្ជាក់ថា អាវរងារបស់សម្តេចតេជោ និងសម្តេចកិត្តិបណ្ឌិត ត្រូវបាននាំមកចែកជូនកម្លាំងអាវុធហត្ថនាពេលនេះមានចំនួន១៧០អាវ ហើយការចែកជូនជារៀងរាល់ឆ្នាំ សម្តេចទាំងពីរតែងតែយកចិត្តទុកដាក់ដល់កម្លាំងអាវុធហត្ថ។ លើសពីនេះទៀតសម្តេចទាំងពីរ តែងតែគិតគូរពីជីវភាពរស់នៅរបស់គ្រួសារ ប្រពន្ធកូនកម្លាំងយើងផងដែរ។
សូមជម្រាបថា សម្រាប់កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ សម្តេចតេជោ តែងតែផ្គត់ផ្គង់រាល់តម្រូវការរបស់កងកម្លាំងមិនដែលឲ្យខ្វះនោះឡើយទាំងសម្ភារប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគរួមទាំងអាវរងា អាវភ្លៀងទៅតាមរដូវ។
ជំនួសមុខឲ្យកម្លាំងអាវុធហត្ថខេត្តរតនគិរីទាំងអស់ លោកឧត្តមសេនីយ៍ត្រី ថាវ យ៉េន បានថ្លែងអំណរគុណសម្តេចទាំងពីរយ៉ាងជ្រាលជ្រៅបំផុតទឹកចិត្តសប្បុរសធ៌មរបស់ប្រមុខរាជរដ្ឋាភិបាល ដោយសន្យាថាកម្លាំងអាវុធហត្ថត្រូវ អនុវត្តឲ្យបានជាដាច់ខាតការពាររាជរដ្ឋាភិបាលស្របច្បាប់៕