(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២នេះ រាជបណ្ឌិត្យសភាកម្ពុជា រៀបចំកិច្ចពិភាក្សាតុមូលមួយ ក្រោមប្រធានបទ «សណ្តាប់ធ្នាប់ពិភពលោកថ្មី និងភាពគ្រោះថ្នាក់នៃសង្គ្រាមនុយក្លេអ៊ែរ»។

កិច្ចពិភាក្សាតុមូលនេះ មានវាគ្មិនចូលរួមគឺលោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា, លោកបណ្ឌិត ដៀប សុផល អ្នកស្រាវជ្រាវ និងជាសាស្ត្រចារ្យប្រវត្តិសាស្ត្រ, លោកបណ្ឌិត កា ម៉ាធុល អនុប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា, លោក ពុយ គា អ្នកសារព័ត៌មានកម្ពុជា ដែលស្ថិតនៅក្រោមការសម្របសម្រួលដោយលោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា។

កិច្ចពិភាក្សាតុមូលស្ដីពី «សណ្តាប់ធ្នាប់ពិភពលោកថ្មី និងភាពគ្រោះថ្នាក់នៃសង្គ្រាមនុយក្លេអ៊ែរ» ធ្វើឡើងក្នុងគោលបំណងបង្ហាញពីផលប៉ះពាល់នានាដែលនឹងអាចកើតមាន ព្រមទាំងបញ្ហាប្រឈម ទាំងទិដ្ឋភាពទ្រឹស្ដីនិងទិដ្ឋភាពជាក់ស្ដែងដើម្បីឱ្យមហាជនបានដឹង និងជ្រាបពីការវិវត្តថ្មីនៃសណ្តាប់ធ្នាប់ពិភពលោកក្នុងដំណាក់កាលថ្មី៕ា

សូមទស្សនាវីដេអូទាំងស្រុងនៅខាងក្រោមនេះ៖