(កម្ពុជា)៖ គិតត្រឹមម៉ោង៨ ព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២នេះ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសសមាជិកអាស៊ានទាំងអស់ បានកើនឡើងដល់ជាង៣៤.៦លាននាក់ហើយ ក្នុងនោះអាស៊ានក៏មានអ្នកស្លាប់ដោយជំងឺនេះ សរុបជាង ៣៥,៩ម៉ឺននាក់ដែរ។
ទោះបីជាចំនួនអ្នកឆ្លងស្ថិតនៅកម្រិតតិចតួចជាងមុន ប៉ុន្តែបើប្រៀបធៀបទៅនឹងទិន្នន័យនៃការឆ្លងពីម្សិលមិញ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅតំបន់អាស៊ាន មានការកើនឡើងប្រមាណជាង ១មឺុននាក់។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក WORLDOMETER។
វៀតណាម នៅតែបន្តជាប្រទេសមានចំនួនអ្នកឆ្លង ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសឥណ្ឌូនេស៊ី និងប្រទេសម៉ាទ្បេស៊ី។
ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ ក្នុងប្រទេសអាស៊ានគិតត្រឹមព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២៖
* វៀតណាម ឆ្លងចំនួន ១១,៤៩០,៩៥១នាក់ (ស្លាប់ ៤៣,១៥៥នាក់)
* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៦,៤៥២,០៧៨នាក់ (ស្លាប់ ១៥៨,២៦៣នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ៤,៨៦១,២២៦នាក់ (ស្លាប់ ៣៦,៤១០នាក់)
* ថៃ ឆ្លងចំនួន ៤,៦៨៥,០៤៧នាក់ (ស្លាប់ ៣២,៨២៩នាក់)
* ហ្វីលីពីន ឆ្លងចំនួន ៣,៩៧៥,៨៨៩នាក់ (ស្លាប់ ៦៣,៤០៣នាក់)
* សិង្ហបុរី ឆ្លងចំនួន ១,៩៨៨,៧៦០នាក់ (ស្លាប់ ១,៦៣៩នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៦២៧,៣២៨នាក់ (ស្លាប់ ១៩,៤៦៨នាក់)
* ព្រុយណេ ឆ្លងចំនួន ២៣១,៨៣៣នាក់ (ស្លាប់ ២២៥នាក់)
* ទ្បាវ ឆ្លងចំនួន ២១៦,០៤៧នាក់ (ស្លាប់ ៧៥៨នាក់)
* កម្ពុជា ឆ្លងចំនួន ១៣៧,៩៥២នាក់ (ស្លាប់ ៣,០៥៦នាក់)៕