(បន្ទាយមានជ័យ)៖ លោក សួន បវរ អភិបាលខេត្ត និងជាប្រធានអតីតយុទ្ធជនខេត្តបានថ្លែងបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា មិនដែលបំភ្លេច នូវអនុស្សាវរីយ៍ ជាមួយអតីតយុទ្ធជនឡើយ តែងតែខិតខំប្រឹងប្រែង អភិវឌ្ឍន៍គ្រប់វិស័យ ក្រោមការដឹកនាំសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
លោកបានបន្តថា ទោះបីជាក្រុមការងារលោកបានមកផ្តល់ និងមិនទាន់ពេលវេលាយ៉ាងណា សូមអភ័យទោសផង ព្រោះថវិកាទាំងអស់នេះ ទើបតែមកដល់ ហើយលោកក៏ដឹកនាំមន្ត្រីជំនាញចុះចែក ដល់គ្រួសារសព អតីតយុទ្ធជន បានស្លាប់បាត់បង់ជីវិតថ្មីៗនេះដល់គេហដ្ឋានផ្ទាល់ តែម្តងផងដែរ ។
លោកនិងក្រុមការងារ ក៏បានសំដែងនូវការសោកស្តាយ និងចែករំលែកទុក្ខ ដ៏ក្រៀមក្រំចំពោះគ្រួសារសព អតីតយុទ្ធជនបានស្លាប់បាត់បង់ ជីវិត កន្លងមកថ្មីៗនេះទាំង៦គ្រួសារ។
សូមបញ្ជាក់ថា គ្រួសារសពអតីតយុទ្ធជននេះ គឺមានលំនៅដ្ឋានស្រុកឆ្ងាយ ដាច់ស្រយាលចំនួន៦គ្រួសារ គឺមានស្រុកថ្មពួក ស្រុកមង្គលបូរី ស្រុកអូរជ្រៅ និងស្រុមម៉ាឡៃ ហើយមួយគ្រួសារទទួលបានថវិកាចំនួន៤លានរៀល សារ៉ុង និងថវិកាចូលរួមបុណ្យសពមួយចំនួន។ ដោយឡែកប្រជាពលរដ្ឋ ចូលរួមសំណេះសំណាលជិត២០០នាក់ ទទួលបាន សារ៉ុង១ និងទឹកសុទ្ធ១កេស៕