(ព្រះវិហារ)៖ លោក គឹម សេតារា ប្រធានអាជ្ញាធរជាតិព្រះវិហារ នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៦នេះ បានរៀបចំកិច្ចប្រជុំជាមួយមន្រ្តី ពាក់ព័ន្ធនានា ក្នុងគោលបំណងប្រកាសផ្សព្វផ្សាយ ព្រះរាជក្រឹត្យស្តីពី ការគ្រប់គ្រង និងការកំណត់តំបន់រមណីយដ្ឋាន ប្រាសាទកោះកេរ្តិ៍ ស្ថិតក្នុងស្រុកគូលែន ខេត្តព្រះវិហារ។
កិច្ចប្រជុំនេះ ក៏មានការចូលរួមពី លោក អ៊ុន ចាន់ដា អភិបាលរងខេត្តព្រះវិហារ លោក គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ និងលោក ប៉ាង យៀត អភិបាលស្រុកគូលែន និងមន្រ្តីពាក់ព័ន្ធជាច្រើននាក់ទៀត។
សូមបញ្ជាក់ថា ខ្លឹមសារសំខាន់នៃព្រះរាជក្រឹត្យខាងលើនេះ រួមមាន ការកំណត់តំបន់រមណីយដ្ឋានប្រាសាទកោះកេរ្តិ៍ និងការប្រគល់ រមណីយដ្ឋាននេះ ដាក់ឱ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិ ក្នុងគោលបំណងដើម្បីការពារ និងអភិវឌ្ឍរមណីយដា្ឋនវប្បធម៌ ធម្មជាតិ នៃប្រាសាទព្រះវិហារ៕