(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ាន ឆ្នាំ២០២២ បានថ្លែងថា អាស៊ាន គឺជាសហគមន៍ពហុវប្បធម៌ ដែលតម្រូវឱ្យខិតខំរួបរួមគ្នាក្នុងភាពចម្រុះ សំដៅសម្រេចបាននូវការយល់ដឹង ឱ្យកាន់តែទូលំទូលាយជាងមុន។
ថ្លែងនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែតុលា ឆ្នាំ២០២២ ពេលអញ្ជើញជាអធិបតីបើកកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍ សង្គម-វប្បធម៌អាស៊ានលើកទី២៨ នៅសណ្ឋាគារសុខា ប្រមុខដឹកនាំកំពូលរាជរដ្ឋាភិបាល បានបញ្ជាក់យ៉ាងដូច្នេះថា «ជាការពិត អាស៊ាន គឺជាសហគមន៍ពហុវប្បធម៌ ដែលតម្រូវឱ្យយើងត្រូវខិតខំរួបរួមគ្នាក្នុងភាពចម្រុះ សំដៅសម្រេចបាននូវការយល់ដឹងឱ្យកាន់តែទូលំទូលាយជាងមុន ក្នុងចំណោមប្រជាពលរដ្ឋរបស់យើង ជាពិសេសយុវជនអាស៊ាន ដើម្បីលើកកម្ពស់ភាពធន់ និងការយោគយល់គ្នាទៅវិញទៅមក ស្របតាមស្មារតីស្នូលរបស់អាស៊ាន «ចក្ខុវិស័យមួយ អត្តសញ្ញាណមួយ និងសហគមន៍មួយ»។
ពហុវប្បធម៌ គឺជាអត្ថិភាពនៃវប្បធម៌ជាច្រើនដែលរួមរស់ជាមួយគ្នាក្នុងរូបវិទ្យាភូមិសាស្ត្រ ឬសង្គមតែមួយ។ វារួមបញ្ចូលភាពខុសគ្នាទាំងអស់ដែលមាននៅក្នុងវប្បធម៌ មិនថាវាជាសាសនាភាសាភាសាពូជសាសន៍ ឬភេទ។
ពហុវប្បធម៌ គឺជាគោលការណ៍មួយដែលទទួលស្គាល់ភាពចម្រុះនៃវប្បធម៌ដែលមានស្រាប់ នៅក្នុងគ្រប់វិស័យ និងលើកកម្ពស់សិទ្ធិទទួលបានភាពចម្រុះនេះ។ យោងទៅតាមសង្គមវិទ្យា ឬនរវិទ្យាវប្បធម៌ ពហុវប្បធម៍ គឺជាការបញ្ជាក់ថា វប្បធម៌មួយចំនួនរួមគ្នានៅក្នុងភូមិសាស្ត្រ ឬចន្លោះសង្គមដូចគ្នា ប៉ុន្តែវាមិនចាំបាច់បញ្ជាក់ថាមានឥទ្ធិពល ឬផ្លាស់ប្តូរគ្នារវាងពួកគេទេ។ នៅពេលដែលសហគមន៍គ្រប់គ្រង ដើម្បីរក្សាការផ្លាស់ប្តូរនៅក្នុងការគោរព និងការអត់អោនអ្នកជំនាញហៅវា ពហុវប្បធម៌។
លក្ខណៈពិសេសនៃពហុវប្បធម៌៖
* លើកកម្ពស់ការគោរពនិងការអធ្យាស្រ័យចំពោះភាពខុសគ្នា។
* ហាមរើសអើងការប្រកាន់ពូជសាសន៍និងគោលគំនិតពាក់ព័ន្ធ។
* បង្កើតការរួមរស់ជាមួយគ្នាប្រកបដោយការចុះសម្រុងគ្នា។
* បង្កើតការផ្លាស់ប្តូររវាងក្រុមផ្សេងៗគ្នា។
បើតាមប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ដើម្បីសម្រេចបាននូវគោលដៅនេះ ក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២២ កម្ពុជាបានកំណត់មូលបទ «អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា»។
កិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍ សង្គម-វប្បធម៌អាស៊ានលើកទី២៨ ពិនិត្យមើលអំពីវឌ្ឍនភាពវិស័យអាទិភាពដែលសម្រេចបានក្នុងឆ្នាំ២០២២ នៃកិច្ចប្រជុំឧត្តមមន្ត្រីសហគមន៍សង្គម-វប្បធម៌អាស៊ានលើកទី៣៣ និងបញ្ហាប្រឈមនានា ដើម្បីចូលរួមដោះស្រាយ សម្រាប់ដាក់ជូនកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ នាពេលខាងមុខ។
សូមជម្រាបថា កម្ពុជា ក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២២ នឹងធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង ៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ (40th & 41st ASEAN Summits and Related Summit) ចាប់ពីថ្ងៃទី១០-១៣ ខែ វិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ នៅរាជធានីភ្នំពេញ តាមទម្រង់ដោយផ្ទាល់។
កម្ពុជាបានក្លាយជាសមាជិកអាស៊ាន កាលពីខែមេសា ឆ្នាំ១៩៩៩ ហើយបានធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំកំពូលអាស៊ាន កាលពីឆ្នាំ២០០២ និង ២០១២ ៕