(ភ្នំពេញ)៖ នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៦ (គិតត្រឹមម៉ោង១៦ល្ងាច) កម្លាំងសមត្ថកិច្ចនគរបាលជាតិ បានបង្ក្រាបបទល្មើសជួញដូរ រក្សាទុក និងប្រើប្រាស់ ៩ករណី ឃាត់មនុស្ស២២នាក់ (ស្រី១នាក់) ក្នុងនោះមុខសញ្ញាជួញដូរ១០នាក់ និងមុខសញ្ញាប្រើប្រាស់១២នាក់ និងរឹបអូសគ្រឿងញៀនប្រភេទមេតំហ្វេតាមីន (ice) ៥៥.៩២ក្រាម, ៣កញ្ចប់ធំ និង៨កញ្ចប់តូច នេះបើតាមការចុះផ្សាយរបស់ គេហទំព័រអគ្គស្នងការនគរបាលជាតិ។
ប្រភពដដែលបញ្ជាក់ទៀតថា ទីតាំងដែលបង្រាបបានរួមមាន ខេត្តកំពតបង្ក្រាប១ករណី ឃាត់ខ្លួនម្នាក់, បាត់ដំបង បង្ក្រាប១ករណី ឃាត់ខ្លួន៣នាក់, តាកែវ បង្ក្រាប១ករណីឃាត់ខ្លួនម្នាក់, កំពង់ឆ្នាំង បង្ក្រាប៣ករណី ឃាត់ខ្លួន៩នាក់, កែប បង្ក្រាប១ករណី ឃាត់ខ្លួនម្នាក់, ឧត្តរមានជ័យ បង្ក្រាប១ករណីឃាត់ខ្លួនម្នាក់, ត្បូងឃ្មុំបង្ក្រាប១ករណី ឃាត់ខ្លួន៦នាក់៕