(ភ្នំពេញ)៖ នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៥លើក (យប់១លើក) បណ្តាលឲ្យមនុស្សស្លាប់២នាក់ រងរបួសធ្ងន់៥នាក់ របួសស្រាល២នាក់នេះបើតាមការចុះផ្សាយរបស់គេហទំព័រ អគ្គស្នងការនគរបាលជាតិ។
នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍៥លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត សរុបចំនួន៩គ្រឿង រួមមានម៉ូតូចំនួន៥គ្រឿង, រថយន្តធុនតូច២, រថយន្តធុនធំ២គ្រឿង ហើយមូលហេតុដែលបណ្តាលឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន៤លើក មិនគោរពសិទ្ធិ២លើក មិនប្រកាន់ស្តាំ៣លើក។ ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍៩នាក់ (យប់៧នាក់)។
នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៦ លទ្ធផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឃើញថា យានយន្តដែលល្មើសសរុបទូទាំងប្រទេសមាន ចំនួន២,៦៦៤គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន ១,២៣៧គ្រឿងនិងពិន័យសរុប១,៤២៧គ្រឿង៕