(ភ្នំពេញ)៖ រដ្ឋបាលខណ្ឌច្បារអំពៅ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនឲ្យ បានជ្រាបថា អាស្រ័យដោយផ្លូវកៅស៊ូជុំវិញរង្វង់មូលស្ពានព្រែកសំរោង ក្នុងភូមិសាស្ត្រខណ្ឌច្បារអំពៅ មានការខូចខាតនៅរដូវវស្សាកន្លងមកនេះ បណ្តាលឲ្យបងប្អូនប្រជាពលរដ្ឋមានការលំបាកក្នុងការធ្វើចរាចរណ៍។
ដូចនេះដើម្បីបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ រដ្ឋបាលខណ្ឌ នឹងធ្វើការកែលម្អ ជួសជុលពីផ្លូវកៅស៊ូទៅជាផ្លូវបេតុងកម្រាស់ ០,២៥ម៉ែត្រ ដែលអាចធានានូវការ ប្រើប្រាស់បានយូរអង្វែង។
ការដ្ឋានខាងលើនឹងចាប់ដំណើរការនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ ខាងមុខនេះ។ នៅក្នុងអំឡុងពេលនៃដំណើរការកែលម្អផ្លូវនេះ សូមបងប្អូនប្រជាពលរដ្ឋដែលត្រូវចរាចរឆ្លងកាត់ផ្លូវនេះ សូមមានការយោគយល់អធ្យាស្រ័យ។ ការដ្ឋានកែលម្អផ្លូវនេះនឹងបញ្ចប់ ក្នុងរយៈពេល៣០ថ្ងៃ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋ និងសាធារណជនមេត្តាជ្រាបជា ព័ត៌មាន និងមេត្តាយោគយល់អធ្យាស្រ័យនៅក្នុងអំឡុងពេលនៃការជួលជុលកែលម្អនេះ៕