(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៦នេះ បានចេញសេចក្ដីបំភ្លឺ ឆ្លើយតបនឹងការចុះផ្សាយ តាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកមួយ ចេញពីគណនីឈ្មោះ Prak Sovann ដែលបានចុះផ្សាយនាពេលថ្មីៗនេះថា មន្ដ្រីពន្ធដារសម្លុតគម្រាមទារថ្លៃសេវាក្រោមតុ ចំនួន២៥០០ដុល្លារ ដើម្បីរត់ការចុះបញ្ជីពន្ធដារ។
បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម អគ្គនាយកពន្ធដារបានអង្កេត និងសាកសួរព័ត៌មានបន្ថែម ពីសំណាក់មន្ដ្រីពាក់ព័ន្ធទាំងនោះ ហើយពិនិត្យឃើញថា នេះជាការលើកឡើងដោយមិនមានការពិតនោះឡើយ។
ព័ត៌មានលម្អិត សូមអានសេចក្តីបំភ្លឺរបស់អគ្គនាយកដ្ឋាន ពន្ធដារទាំងស្រុង៖