(ភ្នំពេញ)៖ កីឡាករឆ្នើមនៅក្នុងក្រុមជម្រើសជាតិកម្ពុជា ចាន់ វឌ្ឍនាកា មិនបានមើលការទាត់បាល់ពិន័យ ១១ម៉ែត្រ របស់មិត្តរួមក្រុម ប្រាក់ មុន្នីឧត្តម ឡើយនៅនាទីទី៥៩ នៅក្រោយពេលកីឡាករវ័យក្មេងមកពីខេត្តកំពតរូបនេះបានភ្លាត់ ស្នៀតទាត់មិនចូលម្តងមកហើយ កាលពីនៅនាទីទី៥៥ ក្នុងទឹកដីឆាយនីសតៃប៉ិ ជើងទី១។

តែយ៉ាងណាមិញ ចាន់ វឌ្ឍនាកា ក៏បានចូលរួមអបអរសាទរជាមួយមិត្តរួមក្រុមវិញ នៅពេលបានលឺសំឡេងហ៊ោរ កញ្ជ្រៀវ នៅក្រោយពេល ប្រាក់ មុន្នីឧត្តម ធ្វើបានសម្រេច ដោយទទួលលទ្ធផលឈ្នះក្រុមភ្ញៀវឆាយនីសតៃប៉ិ ២-០ ឡើងជុំទី២ នៃវគ្គជម្រុះពានរង្វាន់ប្រចាំទ្វីបអាស៊ី AFC Asian Cup UAE 2019។

សូមទស្សនាវិដេអូ ពិសកម្មភាពភ័យអររបស់ ចាន់ វឌ្ឍនាកា ខាងក្រោម៖