Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ស្ដ្រីមេម៉ាយកូនស្រី៣នាក់ កាន់ព្រីភ្លើង​ដោតខ្សែ​ម៉ូទ័របូមទឹក ត្រូវភ្លើងឆក់ស្លាប់

08-06-2016 19:01

(ពោធិ៍សាត់)៖ ស្ដ្រីមេម៉ាយ ដែលមានកូនស្រី៣នាក់ ត្រូវបានខ្សែភ្លើងឆក់ស្លាប់ ពេលដែរកំពុងដោតខ្សែម៉ូទ័របូមទឹក។ ហេតុការណ៍នេះកើតឡើងនៅល្ថាចថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៦នេះ នៅចំណុចភូមិអូអញ្ចាញ ឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិ៍សាត់។

បើតាមរបាយការរបស់សមត្ថកិច្ចមូលដ្ឋាន ឱ្យដឹងថា ស្ដ្រីមេម៉ាយដែរស្លាប់ឈ្មោះ សុប អេង អាយុ៥៦ឆ្នាំ មានកូនស្រី៣នាក់។

របាយការណ៍ដដែលបន្ដថា មុនពេលកើតហេតុ ជនរងគ្រោះបានទទឹកខ្លួនជោក រួចបានកាន់ព្រីភ្លើងដោតជាមួយខ្សែម៉ូទ័របូមទឹក ដោយបានដាក់ព្រីនឹងដីសើម ពេលដោតទៅស្រាប់តែ​ឆ្លងចរន្ដភ្លើងឆប់​ស្លាប់ភា្លមៗ​នៅកន្លែងកើតហេតុ។ បច្ចប្បន្នសាកសពត្រូវបានសមត្ថកិច្ច ប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណី៕