(បន្ទាយមានជ័យ)៖ គណៈកម្មាធិការខេត្តរៀបចំបុណ្យជាតិ-អន្តរជាតិ ខេត្តបន្ទាយមានជ័យ បានសម្រេចលើកពេលរៀបចំពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រខែ និងអកអំបុក ទៅថ្ងៃទី៤-៥ ខែវិច្ឆិកា ឆ្នាំ២០២២វិញ ដោយសារតែស្ថានភាពទឹកជំនន់នៅបន្តជន់លិចនៅក្នុងភូមិសាស្ត្រខេត្ត ជាពិសេសទីតាំងប្រារព្ធពិធីនៅដងស្ទឹងសិរីសោភ័ណ ខាងក្រោយសាកលវិទ្យាល័យជាតិមានជ័យ។

តាមរយៈសេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២នេះ រដ្ឋបាលខេត្តក៏បានអំពាវានាវដល់សប្បុរសជនជួយឧបត្ថម្ភគាំទ្រ​ជាអំណោយ ដូចជាថវិកា គ្រឿងឧបភោគ បរិភោគ ឬសម្ភារផ្សេងៗ ដើម្បីជួយទ្រទ្រង់កម្មវិធី ដែលនឹងប្រារព្ធនាពេលខាងមុខឱ្យបានល្អប្រសើរ។

រដ្ឋបាលខេត្តបន្ទាយមានជ័យ ក៏បានបញ្ជាក់ពីទីតាំង និងលេខទូរស័ព្ទសម្រាប់ទទួលអំណោយតាមរយៈលេខ៖ ០១២ ៦៣៦ ៩៣៦/ ០១២ ៩៦៩ ៦៧៧/ ០១២ ៦៧៣ ០៨៦/ ០៧៨ ២៦៦ ៨៧៧/ ០៧៨ ៨០៩ ៩៧៧៕

ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ៖