(ភ្នំពេញ)៖ ទីក្រុងរណបបែបធម្មជាតិដំបូងគេនៅកម្ពុជា ដែលមានឈ្មោះថា គំរោង Le Urban Eco Park ដែលវិនិយោគនូវទឹកប្រាក់២០លានដុល្លារ ចាប់បើកដំណើរការហើយ នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៦។
គំរោង Le Urban Eco Park មានទីតាំស្ថិតនៅផ្លូវជាតិលេខ៣ ភូមិអន្លង់រមៀតខាងលិច ឃុំរមៀត ស្រុកកណ្ដាល់ស្ទឹង ខេត្តកណ្ដាល វិនិយោគលើផ្ទៃដី១៨ហិកតា។ គំរោងនេះ ចែកចេញជាបីផ្នែកផ្សេងៗគ្នា គឺផ្នែកអគារឧស្សាហកម្ម ពាណិជ្ជកម្ម និងសម្រាប់ស្នាក់នៅ។ ក្នុងផ្ទៃដីសាងសង់១៨ហិកតានេះ គឺក្រុមហ៊ុនបានរក្សាទុកចំណែកដី៣០% សម្រាប់ជាទីតាំង ដែលមានលក្ខណៈបៃតង ដែលបម្រុងទុកសម្រាប់ឧទ្យានសាធារណៈ និងតំបន់កំសាន្ដនានា។
លោក Kelvin Chua ប្រធានផ្នែកលក់ និងទីផ្សារនៃឧទ្យាន Le Urban Eco Park បានឲ្យដឹងថា ការសាងសង់នេះ ជិតរួចរាល់ហើយ យើងរំពឹងថា នឹងរួចរាល់នៅចុងឆ្នាំ ២០១៦ ។ ផ្ទះរបៀបហាងកំពុង ដាក់លក់ហើយ និងកំពុងស្ថិតក្នុងការរចនា ដោយបិទបន្ទះឈើ ដែលនឹងរួចនៅពាក់កណ្តាលឆ្នាំ២០១៧។
លោក ឯ វុឌ្ឍី ទីប្រឹក្សាក្រសួងបរិស្ថានបានឲ្យដឹងថា លោកគាំទ្រទៅលើគំរោង Le Urban Eco Park ជាគំរោងដ៏ល្អ ព្រោះបានផ្ដល់នៅឱកាសការងារ ដល់ប្រជាពរដ្ឋកម្ពុជា ក្នុងតំបន់គំរោងនេះ ជាពិសេសទឹកដីខេត្តកណ្ដាល លើកស្ទួយមុខមាត់ខេត្តនេះ ដែលមានតំបន់សេដ្ឋកិច្ចពិសេស ក៏ដូចជាមានការរីចំរើន ទៅតាមតំបន់ជុំវិញនេះផងដែរ៕