(បន្ទាយមានជ័យ)៖ លោកឧត្ដមសេនីយ៍ត្រី អ៉ី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ បានចាត់បញ្ជូនក្រុមការងារចំនួន៤រូប ដឹកនាំដោយលោកវរសេនីយ៍ឯក វ៉ាន់ ប៊ុនថា នាយរងប៉ុស្តិ៍ ចុះសួរសុខទុក្ខលោកវរសេនីយ៍ទោ សៀង អ៉ិន នាយរងប៉ុស្តិ៍ ដែលមានជំងឺរលាកពោះវៀនធំ ហើយកំពុងសម្រាកព្យាបាលនៅគ្លីនិកឯកជនមួយនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
នាឱកាសនោះ លោកឧត្ដមសេនីយ៍ត្រី អ៉ី ចំរើន បានផ្ញើថវិកា១,០០០,០០០រៀលគត់ ប្រគល់ជូនលោកវរសេនីយ៍ទោ សៀង អ៉ិន សម្រាប់ចូលរួមដោះស្រាយបន្ទុកចំណាយក្នុងការព្យាបាលផងដែរ។
នាយរងប៉ុស្តិ៍ដែលមានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅមន្ទៅពេទ្យ បានថ្លែងអំណរអគុណចំពោះលោកនាយប៉ុស្តិ៍ និងក្រុមការងារដែលតែងតែយកចិត្តទុកដាក់គិតគូរបញ្ហាសុខភាពដល់មន្ត្រីថ្នាក់ក្រោម៕