(ភ្នំពេញ)៖ ក្រុមហ៊ុន First Cambodia បានធ្វើសិក្ខាសាលាមួយស្ដីពី «បច្ចេកវិទ្យាទំនើបសម្រាប់ធនាគារ ក្នុងមធ្យោបាយទូទាត់ការចំណាយ» ដែលបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៦នេះ នាសណ្ឋាគារ សូហ្វីតែលភ្នំពេញ ដែលមានការចូលរួមពីស្ថានប័នធនាគារ និងមីក្រូហិរញ្ញវត្ថុ ប្រមាណ៧០គ្រឹះស្ថាន។
ក្នុងសិក្ខាសាលានេះមានគោលបំណង និងគាំទ្រតម្រូវការទីផ្សារ នៅលើផ្នែកទិញទំនិញដោយប្រើកាត ជាស្ដង់ដារអន្ដរជាតិ ដែលផ្ដល់ភាពជឿទុកចិត្ត មានសុវត្ថិភាព និងប្រកបដោយភាពច្នៃប្រឌិត នៃការទូទាត់ប្រាក់ ព្រមទាំងដំណោះស្រាយបង្កើតបទពិសោធន៍ ដ៏មានតម្លៃសម្រាប់ ពាណិជ្ជកម្មកាន់តែច្រើន ជាពិសេសទំនាក់ទំនងល្អជាមួយអតិថិជន។
លោក David Tang នាយកអភិវឌ្ឍន៍អាជីវកម្ម កាតធនាគារ និងដំណោះស្រាយ នៃក្រុមហ៊ុន Hengbao International Pte Ltd បានថ្លែងថា «Hengbao International មានសកម្មភាពនៅលើទីផ្សារកម្ពុជា សម្រាប់រយៈពេល៣ឆ្នាំមកហើយ និងបានចូលរួមនៅក្នុងគំរោងជាច្រើននៃ Firsts in the market ឧទាហរណ៍ HBI ចាប់បញ្ចប់គំរោងUnionPay Dual Interface Chip Cards នៅកម្ពុជា។
លោកបានបន្ដថា «បច្ចុប្បន្ននេះយើងកំពុងចូលរួមក្នុងគម្រោង ផ្សេងៗទៀតដែលពាក់ព័ន្ធនឹងការច្នៃប្រឌិតថ្មី នៃប្រព័ន្ធប្រតិបត្តិការធនាគារចល័ត MPOS ហើយយើងមានទំនុកចិត្តនៅក្នុងទីផ្សារនេះ និងរួមគ្នាជាមួយនឹងដៃគូរបស់យើង First Cambodia យើងជឿថាយើងអាចផ្តល់សេវាកម្មបានយ៉ាងល្អ សំរាប់ទីផ្សារដែលកំពុងរីកចម្រើននេះ»។
លោក Grove Mohit នាយកផ្នែកគ្រប់គ្រងផលិតផលនៃក្រុមហ៊ុន Verifone ប្រចាំអាស៊ី មានលើកឡើងថា «ក្រុមហ៊ុន Verifone បានផ្លាស់ប្តូរប្រតិបត្តិការប្រចាំថ្ងៃ ទៅជាឱកាសសម្រាប់ពាណិជ្ជកម្មភ្ជាប់ទំនាក់ទំនងគ្នា ហើយកំពុងភ្ជាប់ Payment Devices ទៅកាន់ Cloudបញ្ចូលបទពិសោធន៏រវាង Online ហើយនិង In-store Shopping ព្រមទាំងបង្កើតជំនាន់ក្រោយនៃការភ្ជាប់គ្នា លក្ខណ:ឌីជីថលរវាងពាណិជ្ជករ និងអតិថិជន។ លោកបានបន្ដថា ក្រុមហ៊ុន Verifone បង្កើតប្រវត្តិសាស្រ្ត៣០ឆ្នាំហើយ នៃប្រព័ន្ធសុវត្តិភាព ដែលទទួលការពេញចិត្តជាមួយ Devices and Terminals ប្រមាណ២៩លាននាក់ បានដាក់នៅទូទាំងពិភពលោក»។
លោកបានបន្ថែមថា «បុគ្គលិករបស់យើងត្រូវបានគេស្គាល់ថាជាអ្នកជំនាញ ដ៏គួរអោយជឿទុកចិត្ត ដោយពួកគេអាចធ្វើការជាមួយអតិថិជន និងដៃគូរបស់យើងក្នុងការដោះស្រាយបញ្ហាស្មុគស្មាញ នៃប្រព័ន្ធទូទាត់សាច់ប្រាក់ ព្រមទាំងមានអតិថិជន និងដៃគូជាង១៥០ប្រទេស។ បន្ថែមពីនេះ លោកបញ្ជាក់ថា ក្រុមហ៊ុន First Cambodia នឹងបម្រើជាដៃគូយុទ្ធសាស្រ្តជាមួយ Hengbao International, UnionPay និង Verifone ក្នុងទីផ្សារកម្ពុជា»។
លោក វិទូ ប៉ែន នាយកផ្នែកលក់ប្រចាំតំបន់ របស់ក្រុមហ៊ុន First Cambodia បានបញ្ជាក់ថា «ក្រុមហ៊ុន First Cambodia បានបង្កើតឡើងក្នុងឆ្នាំ២០០២ និងត្រូវបានជ្រើសរើសជាប់ចំណាត់ថ្នាក់១ នៅក្នុងទីផ្សារកម្ពុជា ហើយកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយស្ថាប័ន ធនាគារ និងមីក្រូហិរញ្ញវត្ថុ ក្នុងការផ្តល់នូវដំណោះស្រាយពេញលេញសំរាប់គំរោងនិមួយៗ»។
ជាចុងបញ្ចប់លោកបានបន្ថែមថា «យើងគាំទ្រការរៀបចំគម្រោងនានា និងប្រព័ន្ធទូទាត់សាច់ប្រាក់ដែលមានសុវត្ថិភាព ជាមួយដៃគូរបស់យើង ដើម្បីធានាការអនុលោមតាមច្បាប់សន្តិសុខស្តង់ដារអន្តរជាតិ ជាពិសេសតំរូវលើការផ្លាស់ប្តូរយ៉ាងឆាប់រហ័សរបស់វិស័យធនាគារ»។ ក្រុមហ៊ុន First Cambodia កំពុងបន្តពង្រឹងជំហររបស់ខ្លួននៅក្នុងទីផ្សារកម្ពុជា ដោយធ្វើការជាមួយដៃគូជំនាញសំខាន់ៗ ក្នុងការបញ្ចប់គម្រោងទៅតាមពេលវេលា មានគុណភាពខ្ពស់និងថវិកាសមរម្យ៕