(អូបេគីស្ថាន)៖ ភាពចលាចលរហូតនាំឲ្យយន្តហោះអេហ្ស៊ីប EgyptAir ធ្វើការចុះចតជាបន្ទាន់ ទាំងពាក់កណ្តាលផ្លូវ ជាមួយមនុស្ស ១២៩នាក់នៅប្រទេស អូបេគីស្ថាន នោះ អាជ្ញាធរអាកាសចរណ៍ប្រទេសនេះ បានត្រួតពិនិត្យរួចរាល់ និងបញ្ជាក់ថាវាគ្រាន់តែ ជាការបញ្ឆោត នោះទេ។ នេះបើតាមការចេញផ្សាយមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នារសៀលថ្ងៃពុធ ទី០៨ ខែមិថុនា ឆ្នាំ២០១៦។

អ្នកដំណើរទាំងអស់ ត្រូវបានគេប្រកាសឲ្យឡើងជិះយន្តហោះនោះវិញ ដើម្បីធ្វើដំណើរបន្តទៅកាន់ ទីក្រុងប៉េកាំងប្រទេសចិន។ យន្តហោះ ខាងលើនេះ ជាកម្មសិទ្ធិរបស់ក្រុមហ៊ុនអាកាសចរណ៍អេហ្ស៊ីប EgyptAir ដែលធ្លាប់រងការធ្លាក់យន្តហោះមួយគ្រឿងម្តងរួចមកហើយកាលពី ថ្ងៃទី១៩ ខែឧសភាកន្លងទៅនេះ។ យន្តហោះបានចាកចេញពីរដ្ឋធានីគែរ ឆ្ពោះទៅទីក្រុងប៉េកាំងប្រទេសចិន ប៉ុន្តែត្រូវបង្ខំចុះចតពាក់ កណ្តាលផ្លូវ ដោយសារតែមានសារព្រមាន ពីការដាក់បង្កៃគ្រាប់បែក។

គួរបញ្ជាក់ថា គេមិនទាន់ដឹងថាក្រុមណាមួយ ជាអ្នកធ្វើការបោកបញ្ឆោតនេះឡើយ៕