(បាត់ដំបង)៖ មុខសញ្ញាជួញដូរគ្រឿងញៀន២នាក់ ត្រូវបានកម្លាំងនគរបាលស្រុកបវេល ធ្វើការឃាត់ខ្លួន រួមជាមួយថ្នាំញៀន៦៩គ្រាប់ និងម៉ាទឹកកក៧កញ្ចប់។ ប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៦នេះ នៅចំណុចភូមិបឹងសង្កែ ឃុំអំពិលប្រាំដើម ស្រុកបវេល ខេត្ដបាត់ដំបង។
មន្ដ្រីនគរបាលជំនាញបានឱ្យដឹងថា ជនសង្ស័យទាំង២នាក់នេះ ទី១ឈ្មោះ ហេង តុងហាន់ អាយុ២៧ឆ្នាំ ទី២ឈ្មោះ ឯម ភារម្យ និងដកហូតបានថ្នាំញៀនប្រភេទយ៉ាម៉ា៦៩គ្រាប់ ព្រមទាំងម៉ាទឹកកក ៧កញ្ចប់ផងដែរ។ បន្ទាប់ពីធ្វើការឃាត់ខ្លួនជនសង្ស័យទាំង២ ត្រូវបានបញ្ជូនខ្លូនទៅកាន់អធិការដ្ឋាននគរបាលស្រុកបវេល ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕