(បាត់ដំបង)៖ ជនសង្ស័យម្នាក់ត្រូ​វបានកម្លាំងនគរបាលក្រុងបាត់ដំបង បានឃាត់ខ្លួនបន្ទាប់ពីធ្វើសកម្មភាពលួចទូរស័ព្ទដៃ iPhone6s មួយគ្រឿង។ ការឃាត់ខ្លួននេះធ្វើឡើងនៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចភូមិកាប់គោថ្មី សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា ជនសង្ស័យឈ្មោះ ជា បារាំង អាយុ២៩ឆ្នាំ ត្រូវបានឃាត់ខ្លូន បន្ទាប់ពីកម្លាំងសមត្ថកិច្ចបានទទួលបពាក្យបណ្ដឹងពីជនរងគ្រោះថា ជនសង្ស័យមានធ្វើសកម្មភាពលួចទូរស័ព្ទដៃ មួយគ្រឿងម៉ាក iPhone6s ពីឈ្មោះ សេង ស៊ីណា ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅភូមិអូដំបង២ ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង។

ក្រោយពីធ្វើការឃាត់ខ្លួនជនសង្ស័យត្រូវបានខ្លួន ទៅកាន់អធិការដ្ឋានក្រុងបាត់ដំបង ដើម្បីចាត់ការតាមនីតិវិធី ចំណែកទូរស័ព្ទត្រូវបានប្រគល់ឱ្យជនរងគ្រោះវិញ៕