ព្រះមហាក្សត្រនិងនាយករដ្ឋមន្ត្រី តែងតាំងជំនួយការលោកទេសរដ្ឋមន្ត្រី មិន ឃិន ៤នាក់
08-06-2016 15:49
(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ តែងតាំងនិងផ្តល់ឋានៈ លោក ហុង សារឿនពេញ ជាជំនួយការទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស មិន ឃិន ឲ្យមានឋានៈស្មើ អគ្គនាយកបន្ថែមលើ មុខងារបច្ចុប្បន្ន។
ជាមួយគ្នានេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចេញអនុក្រឹត្យ សម្រេចតែងតាំង ជំនួយការលោក មិន ឃិន ៣នាក់ផ្សេងទៀត រួមមានលោក សោម សុវត្ថិ៍បញ្ញា ឋានៈស្មើអគ្គនាយករង លោក សិត ចាន់ថេន ឋានៈស្មើប្រធាននាយកដ្ឋាន និងលោក ស៊ុំ លីណា ឋានៈស្មើប្រធាននាយកដ្ឋាន៕
សូមអានព្រះរាជក្រឹត្យនិងអនុក្រឹត្យទាំងស្រុង៖