(ពោធិ៍សាត់)៖ អភិបាលថ្មីស្រុកវាលវែង នៃខេត្តពោធិ៍សាត់ គឺលោក វង្ស អេង នឹងត្រូវធ្វើពិធីប្រកាសចូលកាន់មុខតំណែងជាផ្លូវការ នាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ឆាប់ៗខាងមុខ ក្រោមអធិបតីភាពលោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្តពោធិ៍សាត់។
នេះបើតាមលិខិត របស់រដ្ឋបាលខេត្តពោធិ៍សាត់ លេខ៣៨០៧/២២ លអជ.ខពស ចុះថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២នេះ ស្តីពីការចូលរួម ក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាលនៃគណៈអភិបាលស្រុកវាលវែង។
សូមបញ្ជាក់ថា យោងតាមអនុក្រឹត្យ លេខ៨០៥ អនក្រ.តត ចុះថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ របស់រាជរដ្ឋាភិបាល បានសម្រេចតែងតាំង លោក វង្ស អេង ឋានន្តរស័ក្តិវរមន្ត្រី ថ្នាក់លេខ២ ជាអភិបាលនៃគណៈអភិបាលស្រុកវាលវែង ជំនួសលោក សូ សាហុង ដែលត្រូវចូលនិវត្តន៍៕