Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មានការវាយប្រហារដោយគ្រាប់បែកអត្តឃាត នៅស្ថានីយប៉ូលិសក្នុងប្រទេសតួកគី, ចំនួនអ្នកស្លាប់ និងរបួស មិនទាន់ដឹង

08-06-2016 15:42

(តួកគី)៖ យោងតាមការចេញផ្សាយរបស់សារព័ត៌មាន AP នៅមុននេះបន្តិចបានឲ្យដឹងថា មានករណីវាយប្រហារដោយ​គ្រាប់បែកមួយនៅស្ថានីយប៉ូលិសមួយក្នុងតំបន់ Mardin ប្រទេសតួកគី ជិតព្រំដែន​ស៊ីរី ដែលបណ្ដាលឲ្យមនុស្សជាច្រើននាក់រងរបួស។

មន្ត្រីសន្ដិសុខនៅក្នុងតំបន់បានបញ្ជាក់ មានរថយន្តមួយគ្រឿងបានបើកសម្រុកចូល​ស្ថានីយប៉ូលិស រួមក៏បំផ្ទុះគ្រាប់បែក​ឡើង ហើយបើតាមសាក្សី គេឃើញមានមនុស្សជាច្រើននាក់រងរបួស ចំណែកអ្នកស្លាប់នោះគេមិនអាចសន្និដ្ឋានបានទេ៕